បន្ទាយមានជ័យ៖ យោងបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជងាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានដឹកនាំកិច្ចប្រជុំពង្រឹងបន្ថែមលើការងារនីតិវិធី សម្រាប់អនុវត្តតាមបណ្ដាមូលដ្ឋានក្រុង/ស្រុក និងការិយាល័យជំនាញ ដោយមានការចួលរួមពីរនាយការិយាល័យជំនាញ ចំណុះមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស និងមេបញ្ជាការរង មូលដ្ឋានក្រុង/ស្រុកទទួលការងារយុត្តិធម៌ ផងដែរ។