កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រជុំត្រួតពិនិត្យការឣនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជឣាវុធហត្ថ ខែឧសភា ទិសដៅការងារ ខែមិថុនា ឆ្នាំ២០២១ ប្រជុំឆ្លងរបាយការណ៍ ត្រួតពិនិត្យការឣនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជឣាវុធហត្ថ ឆមាសទី១ ទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២១ ផ្សព្វផ្សាយកិច្ចការរដ្ឋបាលដឹកនាំបញ្ជាជូននាយទាហាន នៃកងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានវត្តមានចូលរួមលោកមេបញ្ជាការរង, នាយរងសេនាធិការ, ប្រធានមន្ទីរ, នាយការិយាល័យ, មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង/ស្រុក និងប្រធានស្នាក់ការសន្តិសុខ។