កំពង់ធំ៖ ព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំក្រុមសហការី ចុះសួរសុខទុក្ខលោក អនុសេនីយ៍ឯក វ៉ន សាវិច ជំនួយការ ការិយាល័យសម្ភារៈបច្ចេកទេស ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នឹងកំពុងសម្រាកព្យាបាលនៅផ្ទះ។ ក្នុងឱកាសសាកសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍បាននាំយកនូវថវិកាមូនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន២,៤៥៥,០០០រៀល និងមីម៉ាម៉ា ២កេស, ទឹកបរិសុទ្ធ ៦យួរ, ទឹកផ្លែឈើ ១កេស និងម៉ាស ១ប្រអប់ប្រគល់ជូនផងដែរ។