កំពង់ឆ្នាំង៖ ដោយមានការសម្របសម្រួលពី ព្រះរាជឣាជ្ញា និងមានការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍មេបញ្ជាការ នៅវេលាម៉ោងប្រមាណ ២០:០០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងកងរាជឣាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី ព្រំ ស៊ីណេ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានពន្លាតដែនសមត្ថកិច្ចសហការជាមួយកងរាជឣាវុធហត្ថខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសរក្សាទុក ជួញដូរ ចែកចាយ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី។ ស្ថិតនៅចំណុចភូមិស្វាយចេកជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ចាប់យកវត្ថុតាងថ្នាំញៀញសង្ស័យម៉ាទឹកកក ចំនួន០២កញ្ចប់ធំ និង០៣កញ្ចប់តូច, ទូរស័ព្ទដៃចំនួន០៤គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿងប្រាក់រៀលចំនួន ៥០០,០០០។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។