You are currently viewing វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញប្រគល់នូវគ្រឿងឧបភោគបរិភោគដល់កម្លាំងដែលបានឈរជើងតាមគោលដៅ

វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញប្រគល់នូវគ្រឿងឧបភោគបរិភោគដល់កម្លាំងដែលបានឈរជើងតាមគោលដៅ

កណ្តាល៖ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារប្រគល់ និងទទួល នូវគ្រឿងឧបភោគបរិភោគ រួមមានអង្ករ ០៤បេ, មី០៦កេស, ទឹកសុទ្ធ ១៥កេស, ត្រីខ ០៦យួរ, ទឹកត្រី ០៤យួរ, ទឹកស៊ីអ៊ីវ០៤យួរ, ជេល ១០ដប, និងថវិកា ចំនួន ៣,៥០០,០០០៛ ជូនដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ដើម្បីជួយដល់កងកម្លាំងឈរជើងតាមបណ្តាគោលដៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។