កណ្តាល៖ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំ ខែឧសភា លើកទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយបានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាមេបញ្ជាការរងខេត្ត រងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ ការិយាល័យជំនាញ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុកទាំង១១។