ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំការយកសំណាក Rapid test រកមេរោគកូវីដ.១៩ ពីប្រតិភូ សមាជិក សមាជិកា ដែលត្រូវចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅថ្ងៃទី២០ ខែមិថុនា ខាងមុខ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២១) នៅ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។