ព្រះវិហារ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយបន្តអំពីកិច្ចការរដ្ឋបាល និងគំរូបូកសរុបរបាយការណ៍ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។