កណ្តាល៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យ កែសម្រួលរបាយការណ៍ប្រចាំឆមាស១ និងលើកទិសដៅការងារឆមាស២ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក នាយរងសេនាធិការ ប្រធាន-ប្រធានមន្ទីរស្ដីទី និងការិយាល័យជំនាញពាក់ព័ន្ធ ចំណុះទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។