ក្រចេះ៖ ថ្ងៃអង្គារទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានបើក កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែមិថុនា និងទិសដៅការងារ ខែកក្កដា ឆ្នាំ២០២១ និងផ្សព្វផ្សាយការងារដឹកនាំប្រចាំបញ្ជា ក្នុងពេលព្រឹត្តិការណ៍ចាំបាច់ និងរបៀបធ្វើរបាយការណ៍ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលរដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ។