You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អោម ហាក់

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អោម ហាក់

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរង និងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អោម ហាក់ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានទទួលមរណៈភាពនៅថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩ និង១១នាទីព្រឹក ក្នុងជុន្នាយុ៧៤ឆ្នាំ ដោយរោគាពាធ ព្រមទាំងចូលរួមបច្ច័យចំនួន១លានរៀលផងដែរ។
សពឯកឧត្តម អោម ហាក់ ត្រូវបានធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានរបស់សព ភូមិគីឡូម៉ែត្រលេ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕