You are currently viewing អនុសេនីយ៍ទោ នាង សេរីរដ្ឋា ផ្សព្វផ្សាយស្តីពីតួនាទីភារកិច្ច នៃការងារប្រចាំបញ្ជាក្នុងព្រឹត្តការណ៍ចាំបាច់

អនុសេនីយ៍ទោ នាង សេរីរដ្ឋា ផ្សព្វផ្សាយស្តីពីតួនាទីភារកិច្ច នៃការងារប្រចាំបញ្ជាក្នុងព្រឹត្តការណ៍ចាំបាច់

បន្ទាយមានជ័យ៖ ដោយមានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោកអនុសេនីយ៍ទោ នាង សេរីរដ្ឋា នាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយស្តីពីតួនាទីភារកិច្ច នៃការងារប្រចាំបញ្ជាក្នុងព្រឹត្តការណ៍ចាំបាច់ និងការងារបូកសរុបរបាយការណ៍ ជូនដល់ លោកនាយការិយាល័យទទួលបូកសរុបរបាយការណ៍ប្រចាំមណ្ឌលប្រតិបត្តិការ លោកមេបញ្ជាការមូលដ្ឋាន និងអ្នកបូកសរុបរបាយការណ៍ប្រចាំមូលដ្ឋានក្រុង-ស្រុក នៅសាលប្រជុំតូច អគារសេនាធិការកងរាជអាវុធហត្ថខេត្ត។