ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក វរសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ ទិសដៅសកម្មភាពការងារឆមាសទី២ ឆ្នាំ២០២១ និងផ្សព្វផ្សាយតួនាទីភារកិច្ចប្រចាំបញ្ជា ប្រចាំការ និងប្រចាំថ្ងៃ ដែលមានសមាសភាពចូលរួម មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក។