កណ្តាលៈ ការងារមនុស្សធម៌ គឺជាផ្នែកមួយយ៉ាងសំខាន់សំរាប់ការចូលរួមលើកស្ទួយសង្គម ជាក់ស្តែង នៅវេលាម៉ោង០៨ និង០០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការ ជួយសែងដី និងសាងផ្ទះ
ដែលជាអំណោយរបស់សមាគមន៏អតីតយុទ្ធជន និងកាកបាទក្រហម ទំហំ ៥មX៨ម ធ្វើពីថ្ម ជូន អតីតយុទ្ធជន ឈ្មោះ អឹមសុខា ដែលបានពលី ហើយមានប្រពន្ធឈ្មោះ ជួប គង់ ដែលមានជីវភាពខ្វះខាត និងសម្ភារៈមួយចំនួនរួមមានៈ
០១. អង្ករចំនួន៥០គីឡូ
០២. មុងចំនួន០១
០៣. កន្ទេលចំនួន ០១
០៤. ភួយ០១
០៥. ខ្នើយ០១
០៦. សម្ភារៈផ្ទះបាយ ១៨មុខ និងថវិការចំនួន១០ម៉ឺនរៀល។