ប៉ៃលិន៖ ព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រចាំការ ប្រចាំបញ្ជា និងកែសម្រួលរបាយការណ៍ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យប្រតិបត្តិការ នាយលេខាធិការដ្ឋានផងដែរ។