You are currently viewing វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញទទួលអំណោយពីសប្បុរសជន

វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញទទួលអំណោយពីសប្បុរសជន

កណ្តាល៖ រសៀលថ្ងៃ ទី១៦ ខែមិថុនា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាង លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ទទួលយកអំណោយសប្បុរសធម៌ ពីសប្បុរសជន លោកឧកញ៉ា ហេង តុលា និងលោកជំទាវ បាននាំយកអំណោយថវិកា អង្ករ មី និងទឹកស៊ីអ៊ីវ សរុបជាថវិកាចំនួន ៣,០៥០ដុល្លារ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងប្រើប្រាស់ក្នុងអង្គភាពកងរាជអាវុធហត្ថខេត្តកណ្តាល។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ មានក្តីសោមនស្សរីករាយក្រៃលែង ចំពោះ លោកឧកញ៉ា និងលោកជំទាវ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត និងទឹកចិត្តជ្រះថ្លាមិនអាចកាត់ថ្លៃបាន។ ក្នុងនាម នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ទាំងមូល សូមថ្លែងអំណរអរគុណ ជូនពរដល់ លោកឧកញ៉ា និងលោកជំទាវ សូមបានប្រកបដោយពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។