ត្បូងឃ្មុំ៖ រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ ដើម្បីត្រៀមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២១)។ សមិទ្ធផលដែលត្រូវសម្ពោធមាន សាលាសំណាក់ វេទិកា តារាងបាល់ទាត់ ស្រះទឹក បន្ទប់អនាម័យ ការដាំកូនឈើ នឹងការរៀបចំក្រុងពាលី សាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម។