នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅស្រុកប្រាសាទ ខេត្តសៀមរាប បានធ្វើពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជន ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងប្រតិភូអមដំណើរនៃកងរាជអាវុធហត្ថខេត្ត លោកអធិការស្រុក លោកអភិបាលស្រុក លោមេភូមិ លោកមេឃុំ ចុះប្រគល់ផ្ទះ ១ខ្នង និងគ្រឿងឧបភាគបរិភោគមួយចំនួន រួមនឹងថវិកា ២០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ជូនលោកស្រី នួន ឈរ ដែលជាភរិយារបស់អតីតយុទ្ធជនដែលបានពលីនៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលទីទាល់ក្រលំបាក។