You are currently viewing ឃាត់ខ្លួនជនជាតិចិន ២នាក់ ករណីចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)

ឃាត់ខ្លួនជនជាតិចិន ២នាក់ ករណីចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)

កោះកុង៖ នៅវេលាម៉ោង ១៦ និង ០០នាទី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយស្នាក់ការសន្តិសុខចាំយាម ដឹកនាំដោយ លោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបជាក់ស្តែងករណីចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ០១លើក នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ប្រុស (ជនជាតិចិន) និងបានចាប់យកវត្ថុតាងរួមមានរថយន្ត ០១គ្រឿង ម៉ាកព្រូសពាក់ស្លាកលេខ 2AW 4072 ពណ៌ប្រផេះ ថ្នាំវ៉ាក់សាំង Sinovac ចំនួន ៦៥ដប, ធុងស្នោរក្លាសេថ្នាំចំនួន០១, ម្ជុល, សឺរ៉ាងចំនួន ៤៥ដើម, សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់, ស្រោមដៃចំនួន ០៣គូរ និងទឹកអាល់កុលចំនួន ០៣ដប។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ។