You are currently viewing ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រចាំឆមាសទី១

ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រចាំឆមាសទី១

កំពង់ឆ្នាំង៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខេត្ត ប្រចាំឆមាសទី១ ទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ លោកប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ មេបញ្ជាការ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក។
ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានចែកម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ជូនដល់នាយអាវុធហត្ថដែល បានចូលរួមប្រជុំយកទៅប្រើប្រាស់ក្នុងការបង្កា ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។