ព្រៃវែង៖ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៩,៦៥២,៥០០រៀល និងគ្រឿងឧបគោគបរិភោគមួយចំនួន ជូនគ្រួសារសព លោក អនុសេនីយ៍ទោ ព្រំ ស្រេង ជំនួយការការិយាល័យ បច្ចេកទេស មន្ទីរបច្ចេកទេសសម្ភារៈ កងរាជអាវុធហត្ថ ខេត្តព្រៃវែង ដែលបានទទួល មរណៈភាពកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។
ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានឲ្យដឹងថានេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។ ហើយថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌ របស់ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជន ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន។ តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្ត និងការលះបង់ របស់ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។