បន្ទាយមានជ័យ: នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចុះល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការនាំចេញពលករដោយខុសច្បាប់ទៅប្រទេសថៃ រហូតដល់ចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ វេលាម៉ោង១៩ និង៤០នាទី បានប្រទះឃើញប្រជាពលរដ្ឋជាច្រើននាក់បម្រុងឆ្លងដែន កម្លាំងបានហៅមកសួរនាំ ស្រាប់តែប្រជាពលរដ្ឋទាំងអស់នោះនាំគ្នារត់គេចខ្លួន ពេលនោះយើងឃាត់បានពលករម្នាក់ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃដើម្បីសួរនាំអំពីរឿងហេតុ និងបានកំណត់មុខសញ្ញាមេខ្យល់បាន ហើយកម្លាំងចម្រុះរបស់យើងបន្តធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានមេខ្យល់ម្នាក់ឈ្មោះ គង់ ពៅ ហៅ ឃ្លោក ភេទប្រុស អាយុ៤៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។