You are currently viewing វរសេនីយ៍ទោ មាស សុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

វរសេនីយ៍ទោ មាស សុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

កំពង់ឆ្នាំង៖ ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក វរសេនីយ៍ទោ មាស សុន នាយសេនាធិការ ជាប្រធានអង្គប្រជុំ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាក្រុង-ស្រុក និងស្នាក់ការសន្តិសុខផងដែរ។
ខ្លឹមសារប្រជុំមានៈ
១-បន្តគ្រប់គ្រងសភាពការណ៍ផ្សេងៗ ដែលកើតមានឡើងនៅក្នុងភូមិសាស្រ្ត ទទួលខុសត្រូវរបស់ខ្លួន។
២-បន្តយកចិត្តទុកដាក់ស្រាវជ្រាវមុខសញ្ញាបទល្មើសគ្រប់ប្រភេទ។
៣-បន្តចុះបង្ក្រាបបទល្មើសផ្សេងៗ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
៤-បន្តរាយការណ៍គ្រប់រឿងហេតុ ដែលកើតមានឡើងប្រឈម សរសេរតាមគម្រោងទម្រង់ថ្មី(ប្រចាំថ្ងៃ ខែ ឆ្នាំ-ល-)។
៥-បន្តគ្រប់គ្រងកម្លាំង មធ្យោបាយ គ្រឿងបំពាក់នៅតាមអង្គភាពឲ្យបានល្អ។
៦-គ្រប់កម្លាំងទាំងអស់ ពេលចេញប្រតិបត្តិការ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ។
៧-ត្រូវអនុវត្តបទបញ្ជារបស់ថ្នាក់លើឲ្យបានម៉ឺងម៉ាត់។
៨-អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។
៩-បន្តការកសាងជំរុំជម្រកបន្ទាយ ដាំដុះ និងចិញ្ចឹមសត្វ។