You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព វណ្ណា និវត្តន៍ជនកងរាជអាវុធហត្ថ

តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព វណ្ណា និវត្តន៍ជនកងរាជអាវុធហត្ថ

ស្វាយរៀង៖ ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង  តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព វណ្ណា អតីតនាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស(និវត្តន៍ជន) ដែលទទួលមរណៈភាព ដោយរោគាពាធ។ ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធនេះ លោក មេបញ្ជាការរងបាននាំថវិកា ចូលរួមបុណ្យសពមានដូចខាងក្រោម៖

១.ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា  អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ថវិកា ៥,០០០,០០០ រៀល (ប្រាំលានរៀល)

២.លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី  មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ថវិកា ៣,០០០,០០០ រៀល (បីលានរៀល)

៣.នាយហាន នាយទាហានរង និងពលអាវុធហត្ថនៃកងរាជអាវុធហត្ថខេត្តស្វាយរៀង  ថវិកា ១,៧៦០,០០០ រៀល (មួយលានប្រាំពីរសែនប្រាំមួយម៉ឺនរៀល) សរុបថវិកាចំនួន ៩,៧៦០,០០០ រៀល (ប្រាំបួនលានប្រាំពីរសែនប្រាំមួយម៉ឺនរៀល)។