ឧត្តរមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រជុំជួរមេបញ្ជាការ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២១ នឹងជំរុញទប់ស្កាត់ការើករាលនៃជំងឺកូវីដ.១៩ ជាជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។