You are currently viewing កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

មណ្ឌលគិរី៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកែវសីមា សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសព្រៃឈើតាមបន្ទាត់ព្រំដែន(អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ដោយបានបង្ក្រាបឈើ ចំនួន២០០ដុំ(ស្រឡៅ១៥០ដុំ, សុក្រម៥០ដុំ) ត្រាក់ទ័រ ០២គ្រឿង និងម៉ូតូកែច្នៃ ០១គ្រឿង។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកជនល្មើស និងអ្នកនៅពីក្រោយ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃ(៦៤) ។