You are currently viewing វរសេនីយ៍ឯក វង្ស ប៊ុនថន អញ្ជើញបើកចែកអាវភ្លៀងដល់នាយ នាយរងអាវុធហត្ថខេត្ត

វរសេនីយ៍ឯក វង្ស ប៊ុនថន អញ្ជើញបើកចែកអាវភ្លៀងដល់នាយ នាយរងអាវុធហត្ថខេត្ត

ព្រះសីហនុ៖ រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យលោក វរសេនីយ៍ឯក វង្ស ប៊ុនថន មេបញ្ជាការរង បើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រាប់យកទៅប្រើប្រាស់ក្នុងពេលចុះបំពេញការងារនារដូវវស្សា។

ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ឯក មេបញ្ជាការរង ក៏បានបើកចែកស្បែកជើងប្រតិបត្តិការជំនាញ (កវែង) ដែលជាអំណោយនិងថវិកាផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងពេលចុះបំពេញប្រតិបត្តិការការងារជំនាញ។