You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថប្រចាំការនៅទីស្នាក់ការឧទ្យានរាជបណ្ឌិតសភាកម្ពុជា សហការជាមួយក្រុមការងារឧទ្យាន ដឹកនាំដោយ ឯកឧត្តម ជា សម្បត្តិ អនុប្រធានឧទ្យាន បានចុះបង្រ្កាបទីតាំងសន្និធិឈើមួយកន្លែង ក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដោយបានចាប់យកឈើត្រាចចំនួន ១៥សន្លឹក ស្មើនឹង០,៥១២ម៉ែត្រត្រីគុណ។
បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានដឹកយកមករក្សាទុកនៅទីស្នាក់ការឧទ្យានបន្តនីតិវិធី។