ឧត្តរមានជ័យ៖ នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីផ្សព្វផ្សាយទិវាចងចាំដំណើរឆ្ពោះទៅកាន់ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២១) នៅតំបន់កោះថ្ម X-16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដល់នាយ នាយរងអាវុធហត្ថខេត្ត ដោយឡែក នៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការ ក៏បានធ្វើការផ្សព្វផ្សាយដល់ នាយ នាយរង គ្រប់ៗគ្នាផងដែរ។