ស្វាយរៀងៈ នៅវេលាម៉ោង១២ និង១០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយសារធាតុញៀន ស្ថិតនៅចំណុច សណ្ឋាគារ TTP 3 បន្ទប់លេខ២០ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមប្រភពពត៌មានពីលោក វរសេនីយ៍ត្រី ប្រាក់ ប៊ុនខេង មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំង កងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. សុខ ទឹង ភេទប្រុស អាយុ៣២ឆ្នាំមាន មុខរបរ បើកបរជួសជុលរថយន្ត មានទីលំនៅភូមិទួលរកា សង្កាត់ទួលរកា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
០២. ហ្វាង វៀងថាន់ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មានមុខរបរ មាស្សា មានទីលំភូមិ
បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
០៣. និន បាហាយ ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិវៀតណាម មានមុខរបរ មេការសណ្ឋាគារ មានលំនៅ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ត្រីកងរាជអាវុធហត្ថដដែល បានបន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅបានដោយមានការសហការ ជាមួយកម្លាំងការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះឆែកឆេរផ្ទះនៅចំណុចកើតហេតុខាងលើ ដោយបានការអនុញ្ញាតិពី លោកព្រះរាជអាជ្ញាររង អមអយ្យការសាលាដំបូងខេត្តស្វាយរៀង។
មន្ត្រីដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៥កញ្ចប់ ដែលមានទម្ងន់ ៣.៤៨ក្រាម
០២. ទូរស័ព្ទចំនួន ០៣គ្រឿង
០៣. លុយចំនួន៥១៥០០រៀល
០៤. លុយដុល្លាចំនួន ១៦៤ដុល្លា និងឧបករណ៌ សម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។