You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ សាធារណៈ ជូនក្រុមការងារគ្រូពេទ្យជំនាញ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ សាធារណៈ ជូនក្រុមការងារគ្រូពេទ្យជំនាញ

ព្រះសីហនុ៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ បានចុះគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ សាធារណៈ ជូនក្រុមការងារគ្រូពេទ្យជំនាញ ដែលមកចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ជូនដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ កម្មករ កម្មការនី និយោជិត ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។