តាកែវ៖ នៅវេលាម៉ោង ១៧:៥៥នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគីរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនិតិវិធីពី ឯកឧត្តម ជីវចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិដោម ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។
ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ន ធូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ( ជួញដូរនិងប្រើប្រាស់ ) រស់នៅភូមិដោម ឃុំតាអូរ ស្រុកគិរីវង់ខេត្តតាកែវ។
វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំ ទម្ងន់១៧,៤០ក្រាម (ថ្លឹងទាំងសំបកថង់), ទូរស័ព្ទចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕