You are currently viewing កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការចុះពិនិត្យតាមខ្សែរបន្ទាត់ព្រំដែន!

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការចុះពិនិត្យតាមខ្សែរបន្ទាត់ព្រំដែន!

មណ្ឌលគិរី៖ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក វរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះពិនិត្យតាមខ្សែរបន្ទាត់ព្រំដែនចំណុចអូរហុច ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ប្រទះឃើញឈើមូល ឈើអារប្រភេទលេខ១ (ស្រឡៅសុក្រម)ចំនួន២៥២កំណាត់, ត្រាក់ទ័រចំនួន ០២គ្រឿង, ម៉ូតូចំនួន ០២គ្រឿង និងរណាយន្តចំនួន ០១គ្រឿង។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជំរកសត្វព្រៃកែវសីម៉ា។