កណ្តាល៖ ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ចូលរួមគោរព វិញ្ញាណក្ខន្ធ សពលោក អនុសេនីយ៍ឯក សៅ សាធ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ ២០២១។ សព (អវិជ្ជមាន កូវីដ.១៩) តម្កល់ធ្វើបុណ្យតាមប្រពៃណី នៅ ភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ក្នុងឱកាសនោះលោក មេបញ្ជាការ ក៏បាននាំយកនូវថវិកា និងសម្ភារៈមួយចំនួនចូលបុណ្យ ដែលបានមកពីការរួមចំណែក ដោយស្ម័គ្រចិត្ត ពីកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ជូនដល់គ្រួសារសព។