មណ្ឌលគិរី៖ នៅលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយលោក វរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងថ្នាក់ជាតិ (កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងបរិស្ថាន នគរបាលក្រសួង នគរបាលខេត្ត) បន្តរុករកគល់ឈើដែលបានកាត់ ត្រង់ចំណុចខ្សែរបន្ទាត់ព្រំដែនអូរហុច ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយរកឃើញឈើជ្រុង ៦គំនរមានចំនួន ៧៥ដុំស្មើរ ១៧.៣៩៦ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងរក្សាទុកកន្លែងដដែល និងរុករកបន្ត។