ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល អញ្ជើញជាធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ ទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍នាយករង ប្រធានមន្ទីរ នាយក្រុមយោធាចារ្យ និងនាយការិយាល័យដែលមានការពាក់ព័ន្ធ។