You are currently viewing ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ អញ្ជើញចុះសំណេះសំណាលពិភាក្សាការងារអំពីដំណើរការអនុវត្តនីតិវិធី

ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ អញ្ជើញចុះសំណេះសំណាលពិភាក្សាការងារអំពីដំណើរការអនុវត្តនីតិវិធី

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ និងឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ អញ្ជើញចុះសំណេះសំណាលពិភាក្សាការងារអំពីដំណើរការអនុវត្តនីតិវិធី ព្រមទាំងបញ្ហាប្រឈមផ្សេងៗរបស់មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត។