You are currently viewing កម្លាំងកងរាជអាវុធហត្ថស្រុកសេសាន ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណី កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានលិខិតអនុញ្ញាត

កម្លាំងកងរាជអាវុធហត្ថស្រុកសេសាន ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណី កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានលិខិតអនុញ្ញាត

ស្ទឹងត្រែងៈ នៅវេលាម៉ោង០៣ និង០០នាទីទាបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថស្រុកសេសាន បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណី កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅចំណុចផ្លូវ៧៨ចាស់ ភូមិក្បាលរមាស ឃុំក្បាសរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បើតាមសំដីលោកឧត្តសេនីយ៍ត្រី អៀង វណ្ណាឌឺ បេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានអោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួនរួមមានឈ្មោះៈ
០១. ហេង ណាក់ ភេទប្រុស អាយុ៤៩ ជាតិខ្មែរ ជាមន្ត្រីប៉ូលីសប៉ុស្តិ៍ស្រែគរ ផ្ទះនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន
០២. ស សាញ់ ភេទប្រុស អាយុ៤៨ ជាតិខ្មែរ មុខរបរធ្វើចំការ ផ្ទះនៅភូមិក្បាលរមាស
០៣. ភួ ហួ ភេទប្រុស អាយុ៥៦ ជាតិខ្មែរ មុខរបរធ្វើចំការ ផ្ទះនៅភូមិស្រែគរ១ ឃុំស្រែគរ ស្រុកសេសាន។
លោកឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន កាំភ្លើងអាកា ស្វ័យបត់ចំហៀង ១ដើមលេខ ៣៧២៥៤៤៩ បង់១ គ្រាប់៧។

ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
sa

saa