ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការដកបទពិសោធន៍ក្នុងការរៀបចំប្រារព្ធពិធីសម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាព កម្ពុជា–វៀតណាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ឆ្នាំ ១៩៧៧ – ២០ មិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ zoom។