ឧត្តរមានជ័យ៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ លោក វរសេនីយ៍ឯក ធិននី សុគន្ធា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីផ្សព្វផ្សាយកិច្ចសម្ភាសន៍ ជាមួយ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពាក់ព័ន្ធនឹងការសាងសង់សមិទ្ធផលនានារយៈពេល ១ឆ្នាំ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដល់នាយ នាយរង អាវុធហត្ថខេត្ត ដោយឡែក នៅតាមមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការ ក៏បានធ្វើការផ្សព្វផ្សាយដល់ នាយ នាយរង គ្រប់ៗគ្នាផងដែរ។