បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយ លោក វរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរង ទទួលទិសស្រុកម៉ាឡៃ បានធ្វើការចុះល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុក ដើម្បីទប់ស្កាត់ការនាំពលរដ្ឋចេញចូលទៅប្រទេសថៃដោយខុសច្បាប់ ហើយប្រទះឃើញប្រជាពលរដ្ឋចំនួន១១នាក់ ក្នុងនោះមានមេខ្យល់ចំនួន០២នាក់បម្រុងឆ្លងដែនទៅប្រទេសថៃ នៅចំណុចច្រករបៀងមួយកន្លែងស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយបានធ្វើការឃាត់ខ្លួន និងដកហូតបានម៉ូតូចំនួន០៣គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕