You are currently viewing ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តរុករកឃើញវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀត

ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តរុករកឃើញវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀត

មណ្ឌលគិរី៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ រួមមានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តរុករកវត្ថុតាងរកឃើញគល់ឈើដែលបាន​កាត់ចំនួន ៧៧គល់ និងរកឃើញឈើស្រឡៅមូល​ចំនួន ៣ដើម និងឈើអារជ្រុងស្រឡៅ ចំនួន១៣​កំណាត់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ថែមទៀត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត​មណ្ឌលគិរីមាន ៖

១.ឈ្មោះ ព្រំ វណ្ណៈ នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន

២.ឈ្មោះ ផាត សុខឡេង នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន

៣.ឈ្មោះ អ៊ាង ចាន់ឌី មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន។