ឧត្តរមានជ័យ៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានអនុវត្តតាមបទបញ្ជា របស់លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអនុវត្តតាមការចង្អុលបង្ហាញជាប្រចាំពី លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្តីពីការបង្ករបង្កើនផល ដាំដុះចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់នៅតាមអង្គភាព ដើម្បីកាត់បន្ថយការហូបបន្លែ ត្រី សាច់ដែលមានសារធាតុគីមី និងដើម្បីលើកស្ទួយការហូបចុកប្រចាំថ្ងៃ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាក់ស្តែងនៅ ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រមូលផលស្ពៃសរុប ១២២គីឡូក្រាម។