ព្រះវិហារ៖ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅត្រង់ចំណុចភូមិពើក ឃុំពុទ្រាស្រុកជ័យសែន ខេត្តព្រះវិហារ ក្រុមការងារបានឃាត់គោយន្តកន្ត្រៃដឹកជញ្ជូនផល អនុផលព្រៃឈើមួយគ្រឿង និងបានឃើញទីតាំងឈើសន្និធិមួយកន្លែង។ ចាប់យកវត្ថុតាង ឈើសុក្រំ ៣,២៣០ ម៉ែត្រត្រីគុណ។ បច្ចុប្បន្នវត្ថុតាងបានយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើស្រុក៕