You are currently viewing កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ យោងតាមលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យរួចមក លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ￸ សិទ្ធ សាក់រ៉ានី ភេទប្រុស អាយុ៤១ឆ្នាំ ដែលត្រូវជាបងបង្កើតរបស់ដើមបណ្ដឹង ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង។

ក្រោយពីស្តាប់ចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រើគ្រឿងញៀនជាប្រចាំ ហើយពេលរូបគេខឹងនឹងប្អូន​គេម្ដងៗ រូបគេតែងតែដុតបំផ្លាញសម្ភារ:នៅក្នុងផ្ទះ ជាច្រើនដងមានដូចជា តុ ទូ ទូរទស្សន៍ និងសម្ភារ:ផ្សេងៗទៀតផងដែរ។

ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ￸ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕