You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះសួរសុខទុក្ខកម្លាំងការពារទីតាំងចត្តាឡីស័ក

ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចុះសួរសុខទុក្ខកម្លាំងការពារទីតាំងចត្តាឡីស័ក

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ ជូនដល់កម្លាំងការពារទីតាំងចត្តាឡីស័ក និងនាយទាហាន នាយទាហានរងដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមជ្ឈមណ្ឌល កម្ពុជា-កូរ៉េ និង មជ្ឈមណ្ឌលហ្វឹកហ្វឺននិងជួសជុលបញ្ជូនសារ ស្ថិតក្នុងស្រុកសំរោងទង។

អំណោយរួមមាន៖ ថវិកា, ថ្នាំពេទ្យ, ម៉ាស់, ជែល, ទឹកសុទ្ធ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខសរុបថវិកា ចំនួន២,៦៩៦,០០០រៀល។