You are currently viewing ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហោ មាន

ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហោ មាន

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៨,៣៤៣,៥០០រៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួនប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហោ មាន សមាជិក មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកមេមត់ ដែលទទួលមរណៈដោយរោគាពាធ។