You are currently viewing តំណាងនាយខុទ្ធកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ!

តំណាងនាយខុទ្ធកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ!

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ដោយមានការអនុញ្ញាតពី លោកនាយខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំងជាប្រតិភូតំណាងនាយទាហាន នាយទាហានរងនៃអង្គភាពខុទ្ទកាល័យដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ហូរ សំបូរ, លោកស្រី ឧត្តមសេនីយ៍ត្រី ឈឹម ចាន់ធី និង លោក វរសេនីយ៍ទោ ឡេង ប៊ុនណា បាននាំយកអំណោយជាសម្ភារៈ ភេសជ្ជៈ ផ្លែឈើ និងថវិកា ១,៧៣០, ០០០រៀល ប្រគល់ជូនលោក អនុសេនីយ៍ឯក ឃុន ពិសិទ្ធិ ជំនួយការខុទ្ទកាល័យ ដែលកំពុងសម្រាកព្យាបាលជំងឺគ្រោះក្នុងតម្រងនោម នៅផ្ទះលេខ២១DE0 ផ្លូវ២០៦ សង្កាត់ផ្សារដើមគរ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។ប្រតិភូបានធ្វើការសំណេះសំណាល និងបានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខលោកអនុសេនីយ៍ និងក្រុមគ្រួសារ ពីសំណាក់លោកនាយខុទ្ទកាល័យ និងពីនាយទាហានអាវុធហត្ថរួមអាជីពក្នុងអង្គភាព និងក៏បានជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺ ពិសេសជៀសផុតពីជំងឺឆ្លងកូវីដ.១៩ ផងដែរ ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការ (៣កុំ ៣ការពារ) និងឆាប់ជាសះស្បើយដើម្បីចូលរួមបម្រើការងារអង្គភាពវិញ។