កំពង់ស្ពឺៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំពង្រឹងការគ្រប់គ្រង ការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឡុង ទិត្យ
មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តំណាង លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ទាំង១០ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រជុំនោះដែរ លោកមេបញ្ជាការរង បានលើកឡើងថា គ្រប់ការិយាល័យចំណុះ ត្រូវខិតខំពង្រឹងការងារគ្រប់គ្រង និងត្រូវហ៊ានលើកឡើងនៅការខ្វៈខាតទាំងឡាយណា ដែលយើងមិនទាន់អាចគ្រប់គ្រងបានល្អ ហើយត្រូវរកមូលហេតុនោះកើតឡើងដោយសារអ្វី ដើម្បីឲ្យអង្គភាពដោះស្រាយបញ្ហាទាំងនោះ ដើម្បីបញ្ចៀសកុំឲ្យមានភាពអសកម្មណាមួយកើតមានជាយថាហេតុ ។