You are currently viewing ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ប្រចាំឆមាសទី១ ជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ

ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ប្រចាំឆមាសទី១ ជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ

ភ្នំពេញ៖ ព្រឹកថ្ងៃព្រសហ្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋាន ស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ប្រចាំឆមាសទី១ ជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ សភាពការណ៍សន្តិសុខទូទៅ សភាពការណ៍ក្រៅប្រទេសដែលពាក់ព័ន្ធ ឬជះឥទ្ធិពល ដល់សន្តិសុខសណ្តាប់ធ្នាប់ប្រទេសកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថចំណុះស្នងការ។